ជើងមេឃពណ៌ខ្មៅហៅអូនលែងឮ
អ្នកណាមិនឈឺគេក្បត់ស្នេហា
ធ្លាប់ថ្ពក់ដៃតាំងពីរៀបការ
តើខ្ញុំចាំដើម្បីអ្នកណា?
បើភរិយាគេលែងស្មោះត្រង់...
គេបង្វិលខ្ញុំដូចមេអាប៉ោង
ស្នេហាដំបូងខាតដើមខាតចុង
ស្តាយចិត្តណាស់ដែលខំស្មោះត្រង់
គេទុកត្រឹមស្នេហាបម្រុង
រូបថតយើងអូនដុតចោលខ្ទិច...
ឱ!អូនអើយអូន អូននឹកឃើញទេ
អូននៅចាំទេ? អូនស្បថស្បែរថាម៉េច?
បងចាំជានិច្ច ថ្វីបើអូនមានល្បិច
ក៏បងមិនភ្លេចអូនដែរ....
បេះដូងទាំងមូលខ្ទេចខ្ទាំទាំងអស់
តើបងអាចរស់ដល់ថ្ងៃស្អែកទ?
អូនចោលបងចិត្តដូចខ្យល់រេរ
បើបងស្លាប់សប្បាយចិត្តទេ?
ជូនពរគេនឹងអូនសុខចុះ។
បេះដូងទាំងមូលខ្ទេចខ្ទាំទាំងអស់
តើបងអាចរស់ដល់ថ្ងៃស្អែកទ?
អូនចោលបងចិត្តដូចខ្យល់រេរ
បើបងស្លាប់សប្បាយចិត្តទេ?
ជូនពរគេនឹងអូនសុខចុះ។