I ទឹកភ្នែកកូនហូរៗមិនឈប់ឡើយ
វាស្រក់ដង្ហើយចង់ឃើញមុខពុក
កាលពុកនៅរស់ឈរនៅនឹងមុខ
មិនសូវខ្វល់ពុកនឹកពុកដូចពេលនេះឡើយ
ពេលនេះម៉ែក៏នឹកពុកខ្លាំងណាស់ ម៉ែកាន់តែចាស់
ម៉ែចាស់ជរាណាស់ហើយ ធ្លាប់ជុំពុកពេលនេះមិនដូចមុនឡើយ
កូនសែនស្តាយក្រោយៗមិនបានថែពុក។
II ឱម៉ែអើយម៉ែ
កូននឹងមើលថែលោកថ្លៃ
ម៉ែកុំបារម្ភថ្វី អ្វីៗកូនអ្នករ៉ាប់រង
ចង់គេងនៅក្បែរម៉ែ ចង់គេងនៅលើដើមទ្រូង
ដូចកាលរូបកូនៗនៅវ័យកុមារ បើសិនជាអ្នកមានពុកម៉ែជុំ
កុំអោយដូចខ្ញុំក្រៀមក្រំលុះថ្ងៃមរណា ត្រូធ្វើល្អនឹងគាត់កុំបីខានណា
បើពេលអាចប្រែ កូនសុំជួបពុកដូចមុន។
(ច្រៀង II ឡើងវិញ)
✍ Hashtags:
#គុណពុកម៉ែ #ខេមរៈសិរីមន្ត