"ប្រពន្ធគេជាសង្សារខ្ញុំ" Nak Fake [Lyric ...

"ប្រពន្ធគេជាសង្សារខ្ញុំ" Nak Fake [Lyrics]

Sep 02, 2020

ឮថាអូនជិតរៀបការហើយ

ឱអូនអើ្ហយនឹកសង្សារកំសត់ទេ

នឹកគ្រាមួយបងធ្លាប់ប្រឡែងស្នេហ៍

ចាំទេមាសមេកាលយើងនៅស្រឡាញ់គ្នា

តែពេលនេះអូនផ្លាស់ប្តូរទៅហើយ

សង្សារបងអ្ហើយបងរស់យ៉ាងណាទៅថ្លៃ

អ្វីគ្រប់យ៉ាងមិនអាចថែរូបស្រី

អោយចរណៃអូនរបូតពីដៃបង

ទៅឆ្ងាយ

ឱទេវតាម្តេចលោកប្រហារស្នេហ៍ខ្ញុំ

ទុក្ខដ៏ធ្ងន់ត្រូវធ្លាក់មកលើខ្ញុំហើយ

ឈឺចាប់ណាស់នាងក្លាយជាប្រពន្ទគេហើយ

លោកអើយអោយខ្ញុំស្លាប់ទៅល្អជាងរស់នៅបែបនេះ

អូនថាអូននៅចាំបង

ចាំស្នេហ៍ស្នងមកពីស្រុកគេវិញ

ពេលមកដល់ឮគេនិយាយឡើងពេញ

កាលម្សិលមិញឮហើយបងស្ទើរក្អួតឈាម

ឱទេវតាម្តេចលោកប្រហារស្នេហ៍ខ្ញុំ

ទុក្ខដ៏ធ្ងន់ត្រូវធ្លាក់មកលើខ្ញុំហើយ

ឈឺចាប់ណាស់នាងក្លាយជាប្រពន្ទគេហើយ

លោកអើយ...

អោយរូបខ្ញុំស្លាប់ទៅ...

ខំចេញពីផ្ទះទៅរកលុយនៅឯស្រុកគេ

ខំប្រឹងធ្វើការយកបណ្តាការផ្គាប់មាសមេ

អូនឆ្លើយថាអូខេ

បងនេះមិនអីទេបងនឹងប្រឹងធ្វើការដើម្បីចរណៃ

សន្យានឹងបងតែចុងក្រោយវាអត់ន័យ

អូនចោលអ្នកចាស់ អុនស្រវ៉ាយកអ្នកថ្មី

បងនេះវាមិនល្អ

បងដឹងច្បាស់ថាបងមិនសាកសមនឹងជីវិតចរណៃ

គេនោះគឺជាអ្នកណាឬមួយក៏គេនោះគឺជាតារាដែលល្បី​

គេបោះលុយអោយចាយអូនឈិបៗរើសពេញដៃ

ទើបអូនចាកសន្យាអូនជ្រើសយកអ្នកដ៏ទៃ

តែយ៉ាងណាក៏បងមិនស្តាយមនុស្សល្អដូចអូន

សន្យាបានតែពីមុខប៉ុន្តែនៅពីក្រោយខ្នង

អូនជាមនុស្សឬស្យា

ចង់ប្រាប់អូនថាតាមបណ្តើរចុះណាអូន...

ច្រៀងដោយ៖ NAKFAKE និពន្ធទំនុកច្រៀង៖ NAKFAKE មេឡូឌី៖ NAKFAKE និពន្ធបទភ្លេង៖ MRR DOM Mix & Master: RAKSA

Ti piace questo post?

Offri un caffè a magix

More from magix