កត្តាជៀសវៀងពីការបាត់បង់កាបូប Crypto & Se ...

កត្តាជៀសវៀងពីការបាត់បង់កាបូប Crypto & Seedphrase

Jun 20, 2024

image

ខ្ញុំជឿរថាអ្នកប្រហែលចង់ប្រឡកក្នុងការស្វែងរក Airdrop ផ្សេងៗ។ដូចច្នេះ ដើម្បីអោយប្រកតថាអ្នកមានសុវត្ថិភាពពីប្រតិបត្តិការលើ Web 3 Wallet, ខ្ញុំសូមណែនាំពីគន្លឹះសុវត្ថិភាពមួយចំនួនដែលអ្នកគួរធ្វើជៀងវៀងរាល់ការបាត់បង់ទ្រព្យទាំងនោះ។

តើអ្វីជា​ Seedphrase?

Seedphrase គឺជាពាក្យសំងាត់ដែលបង្តើតឡើងជាមួយនឹងពាក្យអង់គ្លេស ផ្សេងៗគ្នាក្នុងចំនោមពាក្យទាំង ២០៤៨ដែលដើរតួនាទីជាកូនសោរ ដើម្បីអាចឲ្យអ្នកអាចធ្វើការទាយយកលុយមកវិញ(Recovery)។

មូលហេតុដែល Seedphrase យកពីពាក្យអង់គ្លេស ២០៤៨ គឺដោយសារការដាក់ចេញ BIP39 ដែលជាការ Upgrade នៃ Bitcoin Blockchain ក្នុងការអាចរក្សាទុកទ្រព្យ Digital អោយមានសុវត្ថិភាព។អាស្រ័យលើកាបូបគ្រីបតូរដែលអ្នកប្រើប្រាស់ Seedphrase អាចមាន ១២ ពាក្យ ១៥ ពាក្យ ឬ ២៤ ពាក្យជាដើម ដែលវាពិបាកមិនអាចទាយបានឡើយ។

ក្នុងពេលដែល Seedphrase គឺជាកូនសោទៅកាន់ទ្រព្យ Crypto របស់អ្នក វាក៏ងាយស្រួលនឹងបាត់បង់ ឬធ្លាក់ចូលទៅកាន់ជនអនាមិកដូចគ្នាប្រសិនបើអ្នកគ្រប់គ្រងមិនត្រឹមត្រូវ។ខាងក្រោមនេះគឺជាគន្លឹះសុវត្ថិភាពមួយចំនួនដែលអ្នកគួរធ្វើ៖

គន្លឹះរក្សាសុវត្ថិភាព

ប្រសិនបើអ្នកធ្វើការបង្តើត Seedphrase ថ្មីពីគ្រីបតូរ Wallet ណាមួយឬធ្វើការវាយបញ្ចូល អ្នកគួរធ្វើដោយមានសុវត្ថិភាព។ សុវត្ថិភាពក្នុងន័យនេះ គឺសំដៅទៅលើ

  • ជ្រើសរើសគ្រីបតូរ Wallet ណាដែលមានការពេញនិយមនឹងអ្នកប្រើប្រាស់ច្រើន

  • ការបង្តើត Wallet ថ្មី ឬវាយបញ្ចូល Seedphrase គួរធ្វើឡើងក្នុងកន្លែងស្ងាត់។

ការរក្សាទុក Seedphrase: សម្រាប់បុគ្គលមួយចំនួនមានទំម្លាប់អាក្រក់ក្នុងការរក្សាទុក Seedphrase ដូចជា ថតទុកក្នុងទូរស័ព្ធ រក្សាទុកក្នុង Online Drive ឬទុកកន្លែងដែលងាយបាត់បង់ជាដើម។ប្រសិនបើអ្នកធ្លាប់តែធ្វើរឿងទាំងនោះ អ្នកគួរឈប់ភ្លាម។ដើម្បីរក្សាទុក Seedphrase អោយមានសុវត្ថិភាព អ្នកគួរ៖

  • ធ្វើការសរសេរដោយដៃ ទុកក្នុងសៀវភៅ ឬទុកលើអ្វីដែលអ្នកគិតថាសុវត្ថិភាព

  • ជៀសវៀងការថតចំម្លងផ្សេងៗ

  • គួរសរសេរ Copy នឹងអោយអ្នកដែលទុកចិត្តជួយរក្សាទុកអោយ (ឪពុកម្ដាយ)

ការប្រើប្រាស់ Hardware wallet ជាជំនួយ។ចំនុច២ខាងលើគឺជាចំនុចសំខាន់ចំបងក្នុងការរក្សាទុក Seedphrase អោយមានសុវត្ថិភាព។ចំពោះការបប្រើប្រាស់ Hardware Wallet ជាការជំនួយនេះគឺគ្រាន់តែជាកត្តាពង្រឹងសុវត្ថិភាពបន្ថែមប៉ុន្នោះ។ក្នុងពេលបច្ចុប្បន្នអ្នកអាចធ្វើការទិញ Hardware Wallet ពីក្រុមហ៊ុនមួយចំនួនដូចជា Trezor, Ledger ឬ Safepal ជាដើម។

Tips: ប្រសិនបើអ្នកទិញ Hardware Wallet ណាមួយគួរទិញពីក្រុមហ៊ុនផ្ទាល់ ជៀសវាងទិញបន្តពីអ្នកប្រើប្រាស់រួចដែលគេអាចរក្សាទុក Seedphrase.

ប្រសិនបើអ្នកចង់ដឹងពីការទិញនឹងរបៀបប្រើប្រាស់ នឹងSetup ពី Hardware Wallet ក្នុងថ្នាក់ Crypto 101របស់ខ្ញុំមានដូចគ្នា ត្រង់មេរៀនទី១០។

ប្រសិនបើអ្នកចូលចិត្តកុំភ្លេចជួយចុចចែករំលែក។ឬប្រសិនបើអ្នកចូលជាសមាជិគអ្នកនឹងអាចសួរក្នុង Discord ខ្ញុំបានគ្រប់ពេល។

Follow Social Media:
Telegram: https://t.me/theknowledgepluscrypto

YouTube: ចំនេះដឹងបន្ថែម - The Knowledge Plus

Gefällt dir dieser Beitrag?

Kaufe The Knowledge Plus einen Kaffee

Mehr von The Knowledge Plus