Multisig Wallet នឹងការពារខ្លួនក្នុង Web3

Multisig Wallet នឹងការពារខ្លួនក្នុង Web3

Sep 11, 2024

តើអ្វីជា Multisig Wallet?

Multisig មកពីពាក្យពេញថា "Multi-signature" ដែលប្រើសម្រាប់រក្សារទុកទ្រព្យ Digital Asset ដូចជា Bitcoin, ETH នឹងគ្រីបតូរផ្សេងៗទៀតអោយមានសុវត្ថិភាពខ្ពស់។ពាក្យ Multisig ឬ​ Multi-Signature គឺទាមទារអោយមានការអនុញ្ញាតធ្វើប្រតិបត្តិការពី wallet គ្រីបតូរ 2 ឬច្រើនផ្សេងគ្នាទើបអាចមានប្រតិបត្តិការណ៏នៃគ្រីបតូរនោះកើនឡើង។

ហេតុផលមួយចំនួនដែលគេប្រើ Multisig Wallet នេះ៖

  • ក្រុមហ៊ុនដែលមានថ្នាក់ដឹកនាំច្រើនគ្នា ហើយអ្នកទាំងនោះនឹងត្រូវបានផ្ដល់សិទ្ធក្នុងការគ្រប់គ្រង Wallet គ្រីបតូរនោះស្មើរៗគ្នា ដែលប្រតិបត្តិការណ៏គ្រីបតូរ Wallet នីមួយៗទាមទារការអនុញ្ញាតថ្នាក់ដឹកនាំទាំងអស់នោះ។

  • បុគ្គលដែលធ្វើការវិនិយោគរួមគ្នាឬចង់បង្កើតសុវត្ថិភាពបន្ថែមដោយអោយអ្នកគ្រប់គ្រង wallet នោះផ្សេងៗគ្នា។​

  • ក្រុមអ្នកបង្តើត Defi ឬ Investment ទាក់ទងនឹងគ្រីបតូរ។

ប្រសិនបើខ្ញុំគ្រាន់តែជាអ្នកប្រើប្រាស់ទូទៅ តើខ្ញុំគួរបង្កើត Multisig Wallet នេះដែរឬទេ?

នូវពេលដែលអ្នកដល់ចំនុចមួយដែលមានទុនច្រើននឹងចង់គ្រប់គ្រងទ្រព្យ digital ដែលអ្នកមានឪ្យមានសុវត្ថិភាពខ្ពស់ពេលនោះហើយ ដែលអ្នកគួរតែមាន​ Multisig Wallet នេះ។ការបង្កើត Multisig Wallet អាចអោយអ្នកមានសុវត្ថិភាពផ្លូវចិត្តបន្ថែមទៀតពីការបាត់បង់ដូចជា Hack, Phishing ឬ​ Scam.

ខ្ញុំនឹងលើកឧទាហណ៏ទាក់ទងនឹងការ Hack ឬបាត់បង់ wallet

  • ក្នុងករណីដែលអ្នកមិនបានប្រើ​Multisig wallet ពេលណាដែល wallet web3 អ្នកត្រូវបានបាត់បង់ នោះទ្រព្យទាំងប៉ុន្មានក្នុងនោះក៏ប្រហែលនឹងបាត់បង់ដូចគ្នា។

  • តែបើសិនអ្នកប្រើមុខងារ Multisig នេះ នូវពេលណាដែល wallet web3 មួយត្រូវបានបាត់បង់នោះអ្នកនូវតែមានសុវត្ថិភាពខ្ពស់ដោយសារនូវមាន wallet 1 ទៀតដោយអ្នកអាចទាញយកមកវិញបាន។

  • ហេតុផលមួយទៀត ប្រសិនបើអ្នកមានគ្រួសារ (ប្ដីប្រពន្ធ) ហើយចង់គ្រប់គ្រងទ្រព្យ digital asset រួមគ្នា នោះមុខងារ Multisig នេះគឺជាជម្រើសល្អ។

ការបង្កើតមុខងារ Multisig Wallet លើ EVM Chain

ចំពោះមុខងារ Multisig Wallet គឺអាចធ្វើបានជាមួយនឹងជម្រើសផ្សេងៗ ដូចជាជាមួយនឹងក្រុមហ៊ុនដែលរក្សាទ្រព្យ Digital ឬលើ Decentralised Party ដូចជា Safe.Global. សម្រាប់បទបង្ហាញនេះខ្ញុំនឹងលើកពីការបង្កើត multisig wallet លើ Safe.Global ដែលអាចគ្រប់គ្រង់គ្រប់ wallet EVM ទាំងអស់ (លើកលែងតែ Bitcoin ដើម្បីអោយអ្នកទាំង់គ្នាងាយស្រួលយល់ដូចតទៅ៖

  1. ចូលទៅកាន់ https://safe.global/ បន្ទាប់មកចុច Launch Wallet

  2. បន្ទាប់មកធ្វើការ Connect Wallet ETH មួយណាដែលអ្នកចង់ភ្ជាប់។គួរបញ្ជាក់ដែលថា ប្រសិនបើអ្នកចង់គ្រប់គ្រង Wallet Multisig នេះម្នាក់ឯងអ្នកត្រូវតែមាន Wallet ETH ២ផ្សេងគ្នានឹង seedphrase ផ្សេងគ្នាផងដែរ។ បើអ្នកចង់ភ្ជាប់ច្រើនអ្នកត្រូវមាន seedphraseផ្សេងៗគ្នានៃ wallet នីមួយៗទាំងនោះ។

  1. ដាក់បញ្ចូល អ្នកសញ្ញេរ (Signer): បន្ទាប់ពីអ្នកបានចុចភ្ជាប់ wallet metamask នោះក្នុង Safe ហើយ ពេលនោះនឹងទាមទារអោយអ្នក Pay Transaction Fee (អាស្រ័យលើ ETH Blockchain Fee) បន្ទាប់មកវានឹងទាញអ្នកកាន់កន្លែង Setting ដែលអ្នកអាចបន្ថែមនូវ៖

    1. ឈ្មោះសំគាល់សម្រាប់អ្នកសញ្ញេរ (Signer)

    2. Address ETH នៃអ្នក Signer នោះ (ត្រូវតែជា address ថ្មីនឹងមកពី seedphrase ថ្មី)

    3. Threshold: គឺអ្នកអាចជ្រើសរើស១ ២ ឬច្រើនជាងនឹង។ក្នុងនេះមានន័យថារាល់លើប្រតិបត្តិការណ៏នីមួយៗត្រូវការអ្នក Sign ពី wallet ប៉ុន្មាននាក់?

  2. ការទទួលលុយគ្រីបតូរចូលក្នុង Wallet Multisig: នៅលើ Safe.Global Multisig Wallet នេះ អ្នកអាចទទួលលុយគ្រីបតូរពី Blockchain EVM ទាំងអស់ ដូជជាពី ETH, BSC, Polygon, Zksynce, etc..ហើយការទទួលនោះទៀតសោធន៏អ្នកអាចទទួលបានទាំងកាក់របស់ Blockchain នីមួយៗនឹង Token នូវលើកាក់ទាំងនោះ រូមទាំង NFT ផងដែរ។

    ប្រសិនបើអ្នកថ្មីនឹងចង់ដឹងពីភាពខុសគ្នារៀប Blockchain នីមួយៗឬភាពខុសគ្នានៃកាក់នឹង Token អ្នកអាចចុះឈ្មោះសិក្សាគ្រីបតូរ 101 Course ត្រង់នេះ Crypto 101 Course

ចំពោះការទទួលគឺងាយស្រួល។អ្នកគ្រាន់តែចូលទៅកាន់ homepage Safe.Global ហើយភ្ជាប់wallet ដែលអ្នកបានបង្កើតមុននេះ បន្ទាប់មកចុចត្រង់ Receive ដូចក្នុងរូបខាងក្រោម៖

  1. ចំនុចចុងក្រោយគឺការផ្ញើរចេញឬប្រើប្រាស់ DeFi: រាល់ពេលដែលអ្នកធ្វើប្រតិបត្តិការណ៏ំណាមួយបន្ទាប់ពីការភ្ជាប់ មុខងារ​ multisig នោះហើយ គឺប្រតិបត្តិការណ៏ទាំងនោះ នឹងទាមទារការ Approval នៃ wallet នីមួយៗដែលអ្នកបានដាក់ទៅលើ Threshold. ប្រសិនបើក្នុងចំនុច Threshold អ្នកដាក់ 2 នោះប្រតិបត្តិការណ៏ទាមទារអោយមានការ approval ពី២ wallet.

គំនិតចុងក្រោយ | Closing Thought

នៅក្នុងវិស័យគ្រីបតូរ ការចេះគ្រប់គ្រងទ្រព្យ Digital ទាំងនោះខ្លួនឯងគឺជារឿងល្អ។ក្រៅតែពីការចេះគ្រប់គ្រង គន្លឹះសុវត្ថិភាពដូចជាការរក្សា Seedphrase អោយបានល្អ ឬការទិញ Hardware Wallet មកប្រើប្រាស់ សុវត្ថិភាពបន្ថែមួយទៀតដូចជាមុខ Multisig ក៏អ្នកមិនគួរមើលរំលង។

ប្រសិនបើអ្នកគិតថាវាមានភាពស្មុគស្មាញ ហើយមិនសូវមានព្រទ្យ digital ច្រើន ការធ្វើបទបង្ហាញខាងលើនេះអាចគ្រាន់ជាជំនួយចំនេះដឹងបន្ថែម។ប្រសិនបើអ្នកចង់សាកល្បងហើយមានចំងល់អ្នកអាចចូលក្នុងក្រុម discord ខ្ញុំនឹងធ្វើការសាកសួរបានដូចគ្នា។​

Enjoy this post?

Buy The Knowledge Plus a coffee

More from The Knowledge Plus