ហេតុអ្វីអ្នកឃើញ Bitcoin ETF ទិញចូលចំនួនដ ...

ហេតុអ្វីអ្នកឃើញ Bitcoin ETF ទិញចូលចំនួនដ៏ច្រើនតែតម្លៃជាក់ស្ដែងអត់ឡើង?

Jun 14, 2024

ខ្ញុំជឿរថាអ្នកប្រហែលជាបានអានពត៏មានមួយចំនួនដែលតែងតែធ្វើការ Update ប្រចាំថ្ងៃរវៀង Bitcoin ETF Inflow & Outflow.

Bitcoin ETF Inflow: ចំនួនលុយសរុបដែលទិញ Share ចូលមកក្នុង Bitcoin Spot ETFប្រចាំថ្ងៃ។

Bitcoin ETF Outflow: ចំនួនលុយសរុបដែលលក់ Share Bitcoin Spot ETFប្រចាំថ្ងៃ។

ប្រសិនបើអ្នកមិនទាន់ស្គាល់អ្វី​ Bitcoin Spot ETF នឹងសារៈសំខាន់របស់វា អ្នកអាចមើល Video ពន្យល់របស់ខ្ញុំត្រង់កន្លែងនេះបាន:

ហេតុអ្វី Bitcoin Spot ETF បន្តទិញចូលតែតម្លៃអត់ឡើង?

បើយោងតាមទិន្នន័ពី SoSovalue, ចំនួនភាគហ៊ុន (Share) Bitcoin Spot ETF ដែលបានលក់នូវសហរដ្ឋអាមេរិចមានចំនួនសរុបរហូតដល់ទៅ $59B ដែល $15B គឺជាចំនួនដែលត្រូវបានទិញវិនិយោគសរុប (Net Inflow)។

Source: SoSoValue: https://sosovalue.xyz/assets/etf/us-btc-spot


នេះជាចំនួនដ៏ច្រើនមួយ បើប្រៀបធៀបទៅនឹងតម្លៃ BTC ជាក់ស្ដែង កាក់នេះហាក់ដូចជាមិនសូវមានតម្លៃស្ទុះឡើង។​បើយោងតាមការស្រាវជ្រាវរបស់ខ្ញុំ មានកត្តា២យ៉ាងសំខាន់ៗដែលរក្សាតម្លៃ BTC ហាក់មិនសូវអោយឡើងខ្លាំង។

កត្តាទី១: ការទិញតាម OTC ដែលមិនប៉ះពាល់នូវតម្លៃជាក់ស្ដែងលើទីផ្សារ (Open Market)

តើអ្នកធ្លាប់ឆ្ងល់ទេថា ហេតុអ្វីរាល់ពេលដែលលោក Michael Saylor ប្រកាសទិញ Bitcoin ម្ដងៗរាប់លានដុល្លាតែតម្លៃអត់ប្រែប្រួល។ការទិញរបស់គាត់របៀបននេះគឺជាការទិញបែប OTC (Over-the-counter) នៃអ្នកលក់នឹងអ្នកទិញដែលពួកគេព្រមព្រៀងគ្នាក្នុងតម្លៃណាមួយ ជាជាងដែលគាត់យកលុយទាំងរាប់រយលាននោះទៅដាក់ចូលក្នុង Coinbase ដើម្បីទិញខ្លួនឯង។

របៀបដំណើរការនៃ ការទិញ OTC មានដូចតទៅនេះ៖

  • Market Maker (អ្នកលក់) ជាអ្នកដាក់តម្លៃលក់ឬទិញ

  • Bid & Ask Price (អ្នកទិញ) ធ្វើការដាក់តម្លៃក្នុងការទិញ។

ក្នុងករណីដែលអ្នកលក់នោះគិតថា សម្យស្របនឹងអាចលក់បានពួកគេនឹងធ្វើការលក់ទៅអោយ អ្នកទិញដោយធ្វើប្រតិបត្ថិការដោយផ្ទាល់ នឹងមិនប៉ះពាល់ទៅនឹងតម្លៃដែលមានត្រេតក្នុងទីផ្សារ Exchange នោះទេ។

នេះក៏ជាហេតុផលមួយដែលក្រុមហ៊ុនធំៗអ្នកលក់ ភាគហ៊ុន Bitcoin Spot ETF ដូចជា Blockrock, Grayscale កុំពុងបានធ្វើដែលពួកគេអាចនឹងធ្វើការទិញបែបជាលក្ខណៈ OTC ពី Market Maker ដែលចំនួនទាំងនោះមានផលប៉ះពាល់តិចតួចសម្រាប់តម្លៃទីផ្សារជាក់ស្ដែង។

គុណសម្បត្ថិសម្រាប់ការទិញបែប OTC

  • មិនបាច់ចំនាយលើកំរៃជើងសារ (Trading Fee)

  • អាចទិញបានចំនួនច្រើន៖ ក្នុងករណីដែលអ្នកមានលុយរាប់រយលានចូលទិញក្នុង Exchange អ្នកប្រហែលមិនអាចទទួលបានចំនួនគ្រប់ដូចអ្វីដែលអ្នកចង់បានទេ។

គុណវិបត្ថិសម្រាប់ការទិញបែប OTC

  • ច្បាប់គ្រប់គ្រងនូវមានកុំរឹតអាចប្រឈមនឹងហនិភ័យខ្ពស់

  • តម្លៃអាចខ្ពស់ (ក្នុងការទិញ) ទាប(ក្នុងការលក់)ជាងតម្លៃដែលមានត្រេតជាក់ស្ដែង

កត្តាទី២: ការប្រើប្រាស់យុទ្ធសាស្រ្ដ Cash & Carry Trade ពីពពួក Hedge Fund

ចំនុចទី២នេះ គឺជាយុទ្ធសាស្រ្ដភាគច្រើនដែលត្រូវបានប្រើប្រាស់ទាំងក្នុងទីផ្សារ ភាគហ៊ុន Stock នឹងក្នុងពេលបច្ចុប្បន្ន គឺ ភាកហ៊ុន Bitcoin ក្នុងគោលបំណងធ្វើការចំនេញរយៈពេលខ្លី (Arbitrage) ររៀងតម្លៃខុសគ្នាពីទីផ្សារ Future & Spot Market.

យុទ្ធសាស្រ្ដ Cash & Carry Trade ដំណើរការដូចតទៅនេះ៖

  • ពួកគេធ្វើការកុំណត់ពីតម្លៃខុសគ្នារវៀងតម្លៃក្នុងទីផ្សារ Future & ទីផ្សារ Spot Market។ ដោយការធ្វើគឺពួកគេនឹងធ្វើការ លក់ (Short) ក្នុងទីផ្សារ Future ពេលណាដែលតម្លៃក្នុងទីផ្សារ Future ធ្វើការជួញដូរខ្ពស់ជាងទីផ្សារ Sport Market.

  • បន្ទាប់មកពួកគេក៏ធ្វើការទិញកាក់ក្នុងទីផ្សារ Spot market ដូចគ្នា។ការធ្វើបែបនេះគឺការពារហនិភ័យ តែក្នុងពេលជាមួយគ្នាពួកគេក៏នូវតែទទួលបានផលចំនេញពីតម្លៃខុសគ្នានោះ ក្នុងរយៈពេលខ្លី។

គួរបញ្ជាក់ដែរថា ការអនុវត្ថជាក់ស្ដែងអាចមានភាពស្មុគស្មាញនឹងច្បាស់លាស់ជាងអ្វីដែលខ្ញុំបានលើកឡើងខាងលើ។ខាងលើគ្រាន់តែជាឧទារហណ៏ដើម្បីអោយអ្នកទាំងអស់គ្នាងាយស្រួលយល់ប៉ុន្នោះ។

ការប្រើយុទ្ធសាស្រ្ដនេះហើយដែលអាចជាមូលហេតុមួយទៀត ក្នុងការពិបាកជំរុញតម្លៃ Bitcoin ក្នុងទីផ្សារអោយមានការកើងឡើងច្រើន បើប្រៀបធៀបទៅនឹងចំនួននៃការទិញចូល (Inflow) ពី Bitcoin Spot ETF ជាកស្ដែង។

គំនិតផ្ទាល់ខ្លួន

ជាចុងក្រោយខ្ញុំយល់ថាយុទ្ធសាស្រ្ដដែលពពួកក្រុមហ៊ុនធំៗធ្វើ គឺត្រឹមតែជាយុទ្ធសាស្រ្តបង្តើតសម្ពាធរយៈពេលខ្លីដែលពិបាកអោយ Bitcoin មានតម្លៃកើនឡើង។ខ្ញុំយល់ថាមិនយូរប៉ុន្មាន ការប្រើប្រាស់យុទ្ធសាស្រ្ដទាំងនេះនឹងត្រូវបានផ្លាស់ប្ដូរដូចគ្នា នូវពេលណាដែលតម្រូវការកាន់តែបន្តកើនឡើង។ដូចច្នេះខ្ញុំយល់ថាទាំងនេះមិនមែនជាក្ដីបារម្តសម្រាប់អ្នកវិនិយោគនោះទេ ហើយអ្នកនូវតែអាចបន្ត Stack Sat ប្រសិនបើអ្នកជឿរទៅលើអនាគត់នៃ Decentralisation.

Enjoy this post?

Buy The Knowledge Plus a coffee

2 comments
Lun Saream
Supporter
Aug 14, 2024
សម្រាប់ETFរបស់stockខ្ញុំយល់ ព្រោះវាមានក្រុមហ៊ុនផ្សេងៗជាច្រើនដាក់បញ្ចូលគ្នា។ តែសម្រាប់មាសខ្ញុំអត់យល់ទេ ព្រោះមាសមានតែមួយមុខ ចឹងចាំបាច់មានETFធ្វើអ្វី?
1
The Knowledge Plus
Aug 14, 2024
មិនមែនដោយសារគ្រីបតូរមានកាក់ច្រើនគេដាក់បញ្ចូលគ្នាដើម្បីបង្កើត ETF ទេ។គឺគេជ្រើសរើសតែកាក់ណាដែលមានការពេញនិយមមកបង្កើត ETF. ក្នុងករណីនេះមានកាក់ BTC & ETH ប៉ន្នោះដែលទទួលបានការអនុញ្ញាត ETF. គោលដៅ ETF គឺដើម្បីអាចអោយអ្នកមានលុយតិចចូលរួមវិនិយោគឬទិញ Share នឹងមិនចាំបាច់គ្រប់គ្រងទ្រព្យទាំងនោះខ្លួនឯង។សម្រាប់មាស ETF គឺមានគោលដៅដូចគ្នា, ដើម្បីទិញ Share នឹងមិនចាំបាច់គ្រប់គ្រងសម្រាប់អ្នកវិនិយោគ។

More from The Knowledge Plus