The Knowledge Plus
9 прихильники(ів)
Berachain: Airdrop & Tasks

Berachain: Airdrop & Tasks

Aug 14, 2024

សំគាល់: ការលើកឡើងខាងក្រោមគឺជាចំនេះដឹងប៉ុន្នោះ។រាល់ការធ្វើតាមជំហានៗនីមួយមិនប្រកត់ថាអ្នកនឹងទទួលបានAirdropនោះទេ។ក្នុងជំហានដំបូងនេះគឺជា Test-Net ដែលអ្នកចូលរូមមិនទាមទារលុយនោះទេ។

តើអ្វីជា Berachain?

Berachain គឺជា Layer 1 EVM Blockchain ដែលកុំពុងតែអនុញ្ញាតអោយអ្នកចូលរួមធ្វើសាក់ល្បងឬ Testnet ដែលមានរួមទាំងការ Swap, Lending & Borrowing នឹង task ផ្សេងៗទៀត។ បើយោងតាម CryptoRank គម្រោង Berachain ទទួលបានការវិនិយោគរហូតដល់ទៅ $142M ដែលជាចំនួនដ៏ច្រើនមួយសម្រាប់គម្រោងគ្រីបតូរ។

Source: Cryptorank;

ចូលរួមធ្វើសាកល្បង (Testnet)

ក្នុងពេលបច្ចុប្បន្ន Berachain កុំពុងបើកអោយអ្នកប្រើប្រាស់ចូលរួមធ្វើសាកល្បងលើDapp របស់ខ្លួនដែលរួមមានការធ្វើពី Swap, Lending & Borrowing, Savings ជាដើម។អ្នកចូលរួមមិនទាមទារអោយប្រើលុយសុទ្ធនោះទេ។អ្នកអាចចូលធ្វើសាកល្បងដោយប្រើប្រាស់កាក់សាកល្បង។

ដើម្បីចូលរួមធ្វើការស្នើរសុំកាក់ល្បងអ្នកអាចធ្វើតាមជំហាននីមួយៗខាងក្រោម៖

  1. ត្រូវប្រកត់ថាអ្នកមាន Wallet នឹងបង្កើតរួចរាល់។អ្នកអាចប្រើប្រាស់ Wallet ដូចជា Metamask បានដើម្បីភាពងាយស្រួល។ Wallet នោះគឺអាចប្រើប្រាស់ Wallet Ethereum ដែលអ្នកកុំពុងមាន។

  2. ចូលទៅកាន់​website Berachain (https://www.berachain.com/) បន្ទាប់មកក្នុង Drop down ត្រង់ Dapp អ្នកត្រូវចុចលើ "Faucet" ដើម្បីស្នើរសុំកាក់សាកល្បង។

  3. បន្ទាប់ពីអ្នកចុចត្រង់ Faucet ហើយវានឹងលោតទៅ Homepage Faucet ដែលអ្នកអាចធ្វើការ Copy Address ETH ដែលមានក្នុង Metamask នោះដើម្បីស្មើរសុំ។ចំពោះការស្នើរសុំនេះអ្នកត្រូវដឹងចំនុចមួយចំនួនដូចខាងក្រោម៖

    • Wallet ETH ដែលអ្នកនឹងប្រើនោះត្រូវមានកាក់ ETH យ៉ាងតិច 0.001 ETH ក្នុង ETH Mainnet. នេះមានន័យថាអ្នកត្រូវមានកាក់ខ្លះក្នុង ETH Network ទើបអាចស្នើរសុំ កាក់Testnet ពី Berachain បានព្រោះការធ្វើបែបនេះអាចការពារពីពពួកក្រុមមួយចំនួនចូលរួមដើម្បីតែ Airdrop.

    • ចំពោះការស្នើរសុំកាក់សាកល្បង, Berachain នឹងផ្ដល់អោយមួយកាក់ រៀងរាល់ ៨ម៉ោងម្ដង។ដូចច្នេះអ្នកអាចធ្វើការស្នើរសុំដើម្បីយកទៅចូលរួមធ្វើ Task ក្នុង Dapp របស់ Berachain ជាការសាកល្បងដូចខាងក្រោម។

ចូលធ្វើក្នុង Berachain Dapp នឹងភ្ជាប់ Chain មួយនេះក្នុង Metamask

បន្ទាប់ពីស្នើរសុំកាក់សាកល្បងហើយ អ្នកនឹងទទួលបានជាកាក់ $Bera 1 ភ្លាមៗ។បន្ទាប់ពីទទួលបានកាក់នោះហើយអ្នកអាចយកទៅប្រើប្រាស់សាកល្បងក្នុង Dappមួយចំនួនដូចខាងក្រោម៖

ចំពោះ Dapp ដូចក្នុងរូបខាងលើគឺអនុញ្ញាតអោយអ្នកចូលរួមធ្វើសាកល្បងងាយៗដូចជាការ Swap ការត្រេត ឬការខ្ចីលុយជាដើម។ប្រសិនបើអ្នកធ្លាប់បានប្រើប្រាស់ Defi ពីមុនៗគឺមានលក្ខណៈដូចគ្នានឹងងាយស្រួលធ្វើ។

ខ្ញុំនឹងមិនរៀបរាប់លំអិតពីការធ្វើមួយនោះទេ ដោយសាវាដូចគ្នាទៅនឹង​ Defi ផ្សេងៗទៀតដែរ។ខ្ញុំនឹងលើកឪទាហរណ៏ពីការធ្វើលើការ Swap ចំពោះ BEX ដូខខាងក្រោម៖

BEX គឺដូចគ្នាទៅនឹង Uniswap ឬ Pancakeswap ដែលអ្នកអាចធ្វើការ Swap កាក់។ដើម្បីអាចSwap បានអ្នកត្រូវធ្វើការ Connect Wallet នូវខាងស្ដាំលើនោះ។បន្ទាប់មក វានឹងនាំអ្នកទៅភ្ជាប់ Berachain Auto (ប្រសិនបើអ្នកប្រើ Metamask)។ បន្ទាប់មកអ្នកនឹងឃើញកាក់ $BERA ដែលអ្នកអាចធ្វើការ Swap ឬផ្ដល់ Liquidity ជាលក្ខណៈសាកល្បងបាន។

អ្នកក៏អាចចូលធ្វើការលើ Dapp ផ្សេងៗទៀតបន្ទាប់ពីអ្នកទទួលបានកាក់ $BERA នោះ។បន្ថែមពីនេះទៅទៀតអ្នកក៏គួរឧស្សាហណ៏ស្មើរសុំកាក់ Testnet នោះរៀងរាល់៨ម៉ោង ដើម្បីយកទៅចូលរួមអោយបានកាន់តែច្រើន។

គំនិតចុងក្រោម | Closing Thought

Berachain គឺអាចនឹងស្រដៀងទៅនឹង ETH ឬប្រហែលអាចនឹងប្រកួតប្រជែងជាមួយនឹង ETH ជាមួយនឹង Blockchain ដែលដំណើរការបានលឿននឹងអស់ Fee តិច។ក្នុងពេលបច្ចុប្បន្ន សម្រាប់យើងដែលជាអ្នកចូលរួមធ្វើក្នុងការរំពឹងទទួលបាន Airdrop គឺអាចហាក់នូវមានចំម្ងាយឆ្ងាយទំម្រាំ Project នេះចេញជារូបរាងច្បាស់លាស់។

ខ្ញុំនូវតែមានជំនឿរថាការចូលរួមដោយមិនប្រើប្រាស់ដើមទុននេះក៏អាចជាពេលវេលាល្អជាជាងការដែរមិនបានធ្វើអ្វីសោះ។ខ្ញុំយល់ថាពេលខាងមុខ Project Berachain នេះក៏អាចនឹងមាន Tasks ផ្សេងៗទៀតដែលទាមទារអោយអ្នកត្រូវតែមានទុន (លុយ) ក្នុងការចូលរួម។ដូចច្នេះអ្នកគួរតែប្រើប្រាស់ Wallet ដែលអ្នកចូលរួម testnet នេះអោយបានល្អ ដោយសារអ្នកនឹងត្រូវការលុយដាក់ក្នុង Wallet នេះច្រើន ដើម្បីចូលរួមនូវពេលក្រោយទៀត។

Подобається цей допис?

Купити для The Knowledge Plus кава

Більше від The Knowledge Plus